7 HABITS OF HIGHLY EFFECTIVE PEOPLE



ជីវិតរបស់អ្នកមិនគ្រាន់តែ “កើតឡើងទេ” ។ មិនថាអ្នកដឹង​ឬមិនដឹង​វាត្រូវបានរចនាដោយប្រុងប្រយ័ត្នដោយអ្នក។ ជម្រើសទាំងស្រុងគឺអ្នក។ អ្នកជ្រើសរើសសុភមង្គល។ អ្នកជ្រើសរើសក្តី​ទុក្ខព្រួយ។ អ្នកជ្រើសរើសយកភាព​ម៉ឺង​ម៉ាត់​។ អ្នកជ្រើសរើសការ​សង្ស័យ​។​ អ្នកជ្រើសរើសជោគជ័យ។ អ្នកជ្រើសរើសភាពបរាជ័យ។ អ្នកជ្រើសយកភាពក្លាហាន។ អ្នកជ្រើសរើសការភ័យខ្លាច។
គ្រាន់តែចាំថារាល់ពេល, គ្រប់ស្ថានភាព, ផ្តល់ជម្រើសថ្មី។ ហើយក្នុងការគិត​ដូច្នេះ វាផ្តល់ឱ្យអ្នក នូវឱកាសដ៏ល្អឥតខ្ចោះដើម្បីធ្វើអ្វីៗផ្សេងៗគ្ខុស​ពី​មុន​ ដើម្បីបង្កើតលទ្ធផលវិជ្ជមានបន្ថែម។
ទម្លាប់ទី 1: ត្រូវមានប្រតិកម្ម​សកម្ម (Proactive)
វា​សំដៅ​លើ​ការទទួលខុសត្រូវសម្រាប់ជីវិតរបស់យើង​។ យើង​មិនអាចបន្ទោសរឿង​គ្រប់​យ៉ាង​ទៅលើឪពុកម្តាយឬជីដូនជីតាទេ។ មនុស្សដែលមានប្រតិកម្ម​​សកម្មដឹង​ថាពួកគេអាច​ជ្រើសរើស​ «ការឆ្លើយតបបាន»។ ពួកគេមិនបន្ទោសលើ​ហ្សែន​ ឬស្ថានភាពទេ។​ គេដឹងថាគេគឺ​ជា​អ្នក​ជ្រើសរើសឥរិយាបថ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​និមួយ​ៗ​។ ផ្ទុយទៅវិញសម្រាប់​មនុស្ស​ទូទៅ​ ពួក​គេ​​ងាយ​នឹង​​មាន​ការ​ជះ​ឥទ្ធិពល​មកលើ​ជាមួយ​នឹង​​បរិស្ថានជុំ​វិញខ្លួនគេ​​(ឬ​អាច​និយាយ​បាន​ថា​ កត្តាផ្នែក​ខាង​ក្រៅ)។ ពួកគេបន្ទោសលើ​រឿង​គ្រប់​យ៉ាង​ តែ​មិន​មើល​ទៅ​លើ​​​ឥរិយាបថរបស់ពួកគេទេ​។ ប្រសិនបើអាកាសធាតុល្អ ពួកគេមានអារម្មណ៍ល្អ។ ប៉ុន្តែបើមិនដូច្នោះទេ វាប៉ះពាល់ដល់អាកប្បកិរិយានិងបំពេញ​កិច្ច​ការងារ​របស់ពួកគេ ហើយពួកគេក៏បន្ទោសទៅ​លើ​អាកាសធាតុ។
ការឆ្លើយតបគឺជាអំណាចដ៏អស្ចារ្យបំផុតរបស់អ្នកព្រោះ​អ្នកមានសេរីភាពក្នុងការជ្រើសរើសវា។ ភាសាដែល​អ្នកប្រើ​គឺជាការចង្អុលបង្ហាញល្អអំពីរបៀបដែលអ្នកមើល​ឃើញ​ខ្លួនឯង។ មនុស្ស​សកម្មម្នាក់តែង​ប្រើភាសាសកម្ម – ខ្ញុំអាច ខ្ញុំនឹង ខ្ញុំចូលចិត្ត ជាដើម។ មនុស្សធម្មតា​បញ្ចេញមតិ – ខ្ញុំមិនអាចទេ ខ្ញុំត្រូវធ្វើ តែប៉ុណ្ណោះ។ មនុស្ស​ទូទៅ​ជឿថាពួកគេមិនមាន​ទំនួល​ខុសត្រូវចំពោះអ្វីដែលពួកគេនិយាយនិងធ្វើនោះទេ (គេជឿថាគេមិនមានជម្រើស)។ ជំនួសឱ្យការព្រួយបារម្ភអំពីស្ថានភាពដែល​អ្នក​មិន​អាច​គ្រប់​គ្រង​បាន​ដូច​ជា​អាកាសធាតុ​ជាដើម​ បុគ្គល​ប្រតិកម្ម​សកម្មនឹងផ្តោតពេលវេលានិងថាមពលរបស់ពួកគេលើអ្វីដែលពួកគេអាចគ្រប់គ្រងបាន។ បញ្ហាប្រឈមនិងកាលានុវត្តភាពដែលយើងជួបគឺ​ស្ថិត​នៅ​ក្នុង​រង្វង់​ពីរ​គឺ ​រង្វង់នៃការព្រួយបារម្ភនិងរង្វង់ឥទ្ធិពល។
មនុស្សសកម្មផ្តោតការខិតខំរបស់ពួកគេទៅលើរង្វង់ឥទ្ធិពលរបស់ពួកគេ។ ពួកគេធ្វើការលើអ្វីដែលពួកគេអាចធ្វើបានដូច​ជា: សុខភាព កូនៗ បញ្ហានៅកន្លែងធ្វើការ។ មនុស្សទូទៅ​ផ្តោតការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងរង្វង់នៃការព្រួយ ។ ការយល់ដឹងអំពីការចំណាយថាមពលរបស់យើងទៅ​លើ​រង្វង់​មួយ​ណា​គឺជាជំហានដ៏ធំមួយក្នុងការក្លាយទៅជាមនុស្សសកម្ម។
ទម្លាប់ទី 2: ចាប់ផ្ដើមដោយមាន​លទ្ធផល​រំពឹង​ទុក​ជាមុន​
តើអ្នកចង់ក្លាយជាអ្វីនៅពេលដែលអ្នកធំឡើង? សំណួរនោះប្រហែលជាមានលក្ខណៈស្រដៀងបន្តិច ប៉ុន្តែគិតអំពីវាបន្តិច។ តើអ្នក – ឥឡូវនេះ – អ្នកចង់ក្លាយជាអ្វី សុបិននឹងចង់​ធ្វើអ្វី? ពេលខ្លះមនុស្សមួយ​ចំនួន​ទទួលបានជ័យជំនះបាន​មក​ដោយ​ការចំណាយលើអ្វីដែលមានតម្លៃច្រើនជាងការ​ទទួល​បាន​ទៅទៀត។ ប្រសិនបើជណ្តើររបស់អ្នកមិនផ្អៀងនឹងជញ្ជាំងដែល​ត្រឹម​ត្រូវ​នោះ​ រាល់ជំហានដែលអ្នកឡើង​វា​នឹង​នាំអ្នកទៅកន្លែងមិនត្រឹមត្រូវយ៉ាង​លឿន។ ទម្លាប់ទី 2 គឺផ្អែកលើការស្រមើលស្រមៃ – សមត្ថភាពក្នុងការគិតក្នុងចិត្តរបស់អ្នកនូវអ្វីដែលអ្នកមិនអាចមើលឃើញនាពេលបច្ចុប្បន្នជាមួយនឹងភ្នែក។ វាផ្អែកលើគោលការណ៍ដែលអ្វីៗទាំងអស់ត្រូវបានបង្កើតពីរលើក​។ មានការបង្កើតក្នុង​ខួរក្បាល (ការបង្កើតដំបូង) និងការបង្កើតរូបកាយ (ការ​បង្កើត​ទីពីរ) ។ ការបង្កើតរូបរាងធ្វើ​តាម​ក្រោយ​ការ​បង្កើត​នៅ​ក្នុង​ខួរ​ក្បាល​ ដែល​ដូច​ទៅ​នឹង​អគារ​មួយ​ដែល​គេ​សាង​សង់​ទៅ​តាម​​ប្លង់មេអញ្ចឹង​។
ប្រសិនបើអ្នកមិនខំប្រឹងប្រែងដើម្បីដឹងថាអ្នកជានរណានិងអ្វីដែលអ្នកចង់បានក្នុងជីវិត នោះអ្នកផ្តល់អំណាចដល់អ្នកដទៃនិងកាលៈទេសៈដើម្បីកំណត់ជីវិតអ្នកតាមយថាកម្ម​។ វាទាក់ទងនឹងការតភ្ជាប់សារ​ជាថ្មី​ជាមួយនឹងលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាប់មកកំណត់គោលការណ៍ និងសីលធម៌ដែលអ្នកអាចបញ្ចេញមតិនិងបំពេញខ្លួនឯងដោយ​រីក​រាយ​បំផុត។
ចាប់ផ្តើមជាមួយនឹងការបញ្ចប់ មាន​ន័យថាចាប់ផ្តើមរាល់ថ្ងៃ, ភារកិច្ច, ឬគម្រោងជាមួយនឹងចក្ខុវិស័យច្បាស់លាស់នៃទិសដៅចង់បាននិងគោលដៅរបស់អ្នក។
វិធីមួយក្នុងចំណោមវិធីល្អបំផុតដើម្បីបញ្ចូលទម្លាប់ទី 2 ទៅក្នុងជីវិតរបស់អ្នកគឺដើម្បីបង្កើតសេចក្តីថ្លែងការណ៍បេសកកម្មផ្ទាល់ខ្លួន (​Personal Mission Statement )។ វាផ្តោតលើអ្វីដែលអ្នកចង់ធ្វើហើយធ្វើ។ វាគឺជាផែនការរបស់អ្នកដើម្បីជោគជ័យ។ វាបញ្ជាក់ឡើងវិញថាអ្នកជានរណា, ដាក់គោលដៅរបស់អ្នកនៅក្នុងការផ្តោតអារម្មណ៍ និងផ្លាស់គំនិតរបស់អ្នកចូលទៅក្នុងពិភពពិត។ សេចក្តីថ្លែងការណ៍បេសកកម្មរបស់អ្នកធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំជីវិតផ្ទាល់ខ្លួនរបស់អ្នក។ អ្នកបង្កើតវាសនាផ្ទាល់ខ្លួនរបស់អ្នកនិងធានាអនាគតដែល​អ្នកមើលឃើញ។
ទម្លាប់ទី 3: ធ្វើ​​រឿង​ចម្បង​មុន​គេ​
ដើម្បីរស់នៅក្នុងជីវិតដែលមានតុល្យភាព អ្នកត្រូវតែទទួលស្គាល់ថាការមិនធ្វើអ្វីគ្រប់យ៉ាងដែលកើតមានឡើងគឺមិនអីទេ។ វាមិនចាំបាច់ធ្វើឱ្យហួស​ពី​ខ្លួនឯងនោះទេ។ អ្នកអាច​​និយាយថា”ទេ”នៅពេលចាំបាច់ ហើយផ្តោតលើអាទិភាពខ្ពស់បំផុតរបស់អ្នក។ ទម្លាប់ទី 1 និយាយថា “អ្នកជាអ្នកបង្កើតអ្នក​។ ” ប្រតិកម្ម​សកម្មគឺអំពីជម្រើស។ ទម្លាប់ទី 2 គឺជាការបង្កើតដំបូង ការ​បង្កើត​នៅ​ក្នុង​ចិត្ត​។​ ការចាប់ផ្តើមជាមួយនឹងការបញ្ចប់នៅក្នុងចិត្តគឺចក្ខុវិស័យ។ ទម្លាប់ទី 3 គឺជាការបង្កើតទីពីរដែលជាការបង្កើតរូបរាង។ ទម្លាប់នេះគឺជាកន្លែងដែលទម្លាប់ទី 1 និងទី 2 មកជាមួយគ្នា។ វាកើតឡើងជារៀងរាល់ថ្ងៃ។ វាទាក់ទងនឹងសំណួរជាច្រើនទាក់​ទង​នឹង​ការគ្រប់គ្រងពេលវេលា។ ប៉ុន្តែនោះមិនមែនជាអ្វីទាំងអស់នោះទេ។ ទម្លាប់ទី 3 គឺអំពីការគ្រប់គ្រងជីវិតផងដែរ – គោលបំណង តម្លៃ តួនាទី និងអាទិភាពរបស់អ្នក។ អ្វីដែលជា “រឿងអាទិភាព​?” រឿងអាទិភាពគឺរឿងទាំងនោះដែលអ្នកផ្ទាល់រកឃើញដែលមានតម្លៃបំផុត។ ប្រសិនបើអ្នកដាករឿង​អាទិភាព​រួច​ហើយ​ អ្នក​អាច​គ្រប់គ្រងពេល​វេលា​និងព្រឹត្តិការណ៍យោងទៅតាមអាទិភាពផ្ទាល់ខ្លួនដែលអ្នកបានបង្កើតឡើងនៅក្នុងទម្លាប់ទី 2 ។
ទម្លាប់ទី 4: គិតឈ្នះ – ឈ្នះ
គិតឈ្នះ – ឈ្នះមានមូលដ្ឋានលើបុគ្គលិកលក្ខណៈសម្រាប់ទំនាក់ទំនងនិងការសហការរបស់មនុស្ស។ យើងភាគ​ច្រើន​រៀនផ្អែកលើតម្លៃខ្លួនរបស់យើង ទៅលើការប្រៀបធៀបនិងការប្រកួតប្រជែង។ យើងគិតអំពីការទទួលបានជោគជ័យក្នុងលក្ខខណ្ឌដែល​អ្នកដទៃបរាជ័យ – នោះគឺប្រសិនបើខ្ញុំឈ្នះអ្នកចាញ់។ ឬប្រសិនបើអ្នកឈ្នះខ្ញុំចាញ់។ ជីវិតក្លាយជាល្បែងសូន្យបូក។ ល្បែក​នោះ​គឺ​មាន​ចំណិតនំ​ផៃច្រើនណាស់ ប្រសិនបើអ្នកទទួលបានដុំធំៗ វាមានន័យ​ថា​សល់តិចសម្រាប់ខ្ញុំ។ វាមិនស្មើរ​គ្នា​ទេ​។ ហើយខ្ញុំនឹងព្យាយាម​ធ្វើឱ្យប្រាកដថាអ្នកមិនអាច​ទទួលវាបានទៀត។ យើងទាំងអស់គ្នាលេងល្បែងកំសាន្តនេះ​ប៉ុន្តែតើវាពិតជាសប្បាយណាស់មែនទេ?
ការ​គិតឈ្នះ – ឈ្នះធ្វើ​ឲ្យ​ការ​មើល​ជីវិតក្លាយ​ជា​សង្វៀនសហការមិនមែនជាការប្រកួតប្រជែងទេ។ ការ​គិតឈ្នះៗគឺជាផ្នែកមួយនៃគំនិតនិងបេះដូងដែលជានិច្ចកាលស្វែងរកផលប្រយោជន៍ទៅវិញទៅមកនៅក្នុងអន្តរកម្មរបស់មនុស្សទាំងអស់។ ការ​គិតឈ្នះ – ឈ្នះមានន័យថាកិច្ចព្រមព្រៀងឬដំណោះស្រាយមានអត្ថប្រយោជន៍និងពេញចិត្តទៅវិញទៅមក។ យើងទាំងពីរទទួលនំផៃសម្រាប់​បរិភោគ ហើយវាមានរសជាតិឆ្ងាញ់ណាស់!
មនុស្សម្នាក់ឬស្ថាប័ន​ដែលដោះស្រាយ​ជម្លោះជាមួយអាកប្បកិរិយាឈ្នះៗមានច​រិ​ក​លក្ខណៈសំខាន់ៗចំនួនបី:
សុចរិតភាព: ជាប់នឹងអារម្មណ៍ពិតប្រាកដ តម្លៃ និងការប្តេជ្ញាចិត្តរបស់អ្នក
ភាពចាស់ទុំ: បង្ហាញពីគំនិតនិងអារម្មណ៍របស់អ្នកដោយភាពក្លាហាននិងការគិតគូរចំពោះគំនិតនិងអារម្មណ៍របស់អ្នកដទៃ
ផ្នត់​គំនិតទូលាយ​​ ចែករំលែក​ និង​ចេះ​លះបង់​: ការជឿថា​អ្វីៗទាំង​អស់​មានច្រើនសម្រាប់មនុស្សគ្រប់គ្នា។​ ផ្នត់​គំនិត​នេះ​ហូរចេញពីអារម្មណ៍ជ្រៅនៃតម្លៃផ្ទាល់ខ្លួនឬអារម្មណ៍​សុវត្ថិភាពពី​ខាង​ក្នុង​របស់​មនុស្ស​។ អ្វី​ៗទាំង​អស់​គឺមានច្រើននៅទីនោះនិងគ្រប់គ្រាន់ដើម្បីចែក​រំលែកសម្រាប់អ្នករាល់គ្នា។ វាបណ្តាលឱ្យមានការចែករំលែកទៅ​វិញ​ទៅ​មក​នូវកិត្យានុភាព ការទទួលស្គាល់ ប្រាក់ចំណូល​ លទ្ធភាពជម្រើសជម្មើស និងភាពច្នៃប្រឌិត។
ការ​គិតឈ្នះ – ឈ្នះ​តម្រូវឱ្យ​អ្នក​​មាន​តុល្យភាពរវាងភាពក្លាហាននិងការពិចារណា។
ដើម្បីទទួលបានឈ្នះ – ឈ្នះ អ្នកមិនគ្រាន់តែត្រូវចេះអាណិត​ ប៉ុន្តែអ្នកក៏ត្រូវមានសេចក្តី​ទុក​ចិត្ត។ អ្នកមិនត្រឹមតែត្រូវចេះពិចារណា​ តែអ្នកក៏ត្រូវក្លាហានដែរ។ វា​ជា​រឿង​បឋម​នៃភាពចាស់ទុំពិតប្រាកដនិងជាមូលដ្ឋានគ្រឹះដើម្បីឈ្នះ – ឈ្នះ។
ទម្លាប់ទី 5: ដំបូង​ស្វែងយល់ពី​អ្នក​ដទៃ, បន្ទាប់មកគេ​នឹង​យល់​ពី​អ្នក​
ការប្រាស្រ័យទាក់ទងគឺជាជំនាញដ៏សំខាន់បំផុតនៅក្នុងជីវិត។ អ្នកចំណាយពេលរាប់ឆ្នាំរៀនរបៀបអាននិងសរសេរ ហើយឆ្នាំរៀនចេះនិយាយ។ ប៉ុន្តែចុះ អំពីការស្តាប់វិញ​? តើការហ្វឹកហាត់អ្វីដែលធ្វើឱ្យអ្នកស្តាប់យល់អំពីមនុស្សផ្សេងទៀត? ប្រហែលមិនមានទេ? មែន​ទេ?
ប្រសិនបើអ្នកដូចជាមនុស្សភាគច្រើន អ្នកប្រហែលជាចង់​ឲ្យ​អ្នក​ដទៃយល់​ពីអ្នក​​ដោយ​មិន​បាន​ព្យាយាម​យល់​ពី​អ្នក​ដទៃ​ជាមុន​នោះ​ឡើយ​។ ហើយក្នុងការធ្វើដូច្នេះ អ្នកទំនង​នឹង​អាចព្រងើយកន្តើយចំពោះអ្នកដទៃទាំងស្រុង ដោយធ្វើពុតថាអ្នកកំពុងស្តាប់ តែ​អ្នក​ស្ដាប់ដោយជ្រើសរើសតែផ្នែកណាមួយនៃការសន្ទនាឬផ្តោតទៅលើតែពាក្យដែលកំពុងនិយាយប៉ុន្តែមិនយល់អត្ថន័យទាំងស្រុង។ ដូច្នេះហេតុអ្វីបានជារឿងនេះកើតឡើង?
ដោយសារមនុស្សភាគច្រើនស្ដាប់ដោយមានចេតនាឆ្លើយតបទាំង​មិនយល់។ អ្នកស្តាប់ខ្លួនឯងនៅពេលអ្នករៀបចំក្នុងគំនិតរបស់អ្នកនូវអ្វីដែលអ្នកនឹងនិយាយ សំណួរដែលអ្នកនឹងសួរ។ ល។ អ្នកច្រោះ​ត្រងអ្វីគ្រប់យ៉ាងដែលអ្នកលឺតាមបទពិសោធន៍ជីវិតរបស់អ្នក។
អ្នកពិនិត្យមើលអ្វីដែលអ្នកលឺ មានប្រឆាំងជីវប្រវត្តិរបស់អ្នកទេ និងមើលថាតើវាវាស់វែងលើអ្វី។ ហើយហេតុដូច្នេះអ្នកបានសម្រេចចិត្តដោយ​មិន​គិតដិតដល់​​អំពី​អត្ថ​​ន័យដែល​គេ​កំពុង​និយាយ​មក​កាន់​អ្នក​មុន​ពេល​គេ​បញ្ចប់ការសន្ទនាទៅ​ទៀត​។ តើការ​រៀបរាប់​នេះ​ដូច​ជាអ្វី​ដែល​អ្នក​ធ្លាប់​ឆ្លង​កាត់​មែន​ទេ?
“អូខ្ញុំដឹងពីអារម្មណ៍របស់អ្នកហើយខ្ញុំមានអារម្មណ៍ដូចគ្នាដែរ” ។ “ខ្ញុំក៏មានរឿងដូច​នេះកើតឡើងចំពោះខ្ញុំដែរ” ។ “ខ្ញុំសូមប្រាប់អ្នកពីអ្វីដែលខ្ញុំបានធ្វើនៅក្នុងស្ថានភាពស្រដៀងគ្នានេះ” ។
ដោយសារតែអ្នកជាញឹកញាប់អ្នក​ស្តាប់ដោយ​ស្វ័យ​ជីវប្រវត្តិ​ អ្នកមានទំនោរក្នុងការឆ្លើយតបតាមវិធីមួយក្នុងចំណោមវិធីបួនយ៉ាង:
ការវាយតម្លៃ: អ្នកវិនិច្ឆ័យហើយបន្ទាប់មកយល់ព្រមឬមិនយល់ស្រប។
ស៊ើបអង្កេត: អ្នកសួរសំណួរចេញ​ពីបទពិសោធន៍យោងរបស់អ្នកផ្ទាល់។
ការបកប្រែ: អ្នកវិភាគចំណង់ និងអាកប្បកិរិយារបស់អ្នកដទៃដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក។
ទម្លាប់ទី 6: សាមគ្គី​ភាព
និយាយ​ជា​សាមញ្ញទៅ​ សាមគ្គី​ភាពមានន័យថា “មនុស្ស​ពីរ គំនិត​ពីរ​ គឺប្រសើរ​ជាងមួយ” ។ ​ សាមគ្គី​ភាពគឺជាទម្លាប់នៃកិច្ចសហប្រតិបត្តិការប្រកបដោយច្នៃប្រឌិត។ វាគឺជាការងារជាក្រុម ការបើកចំហរចិត្ត​ និងការស្វែងរកដំណោះស្រាយថ្មីៗចំពោះបញ្ហាចាស់ៗ។ ប៉ុន្តែវាមិនកើតឡើងដោយ​ឯក​ឯងទេ។
វាជាដំណើរការមួយ ហើយតាមរយៈដំណើរការនោះមនុស្ស​នាំយកបទពិសោធន៍និងជំនាញផ្ទាល់ខ្លួនទាំងអស់របស់ពួកគេទៅលើ​តុ។ រួមគ្នាពួកគេអាចបង្កើតលទ្ធផលល្អប្រសើរជាងមុនដែលពួកគេអាចធ្វើបាន។
សាមគ្គី​ភាពអនុញ្ញាតឱ្យយើងរកឃើញរឿងរួមគ្នាដែលយើងមិនសូវរកឃើញដោយខ្លួនឯង​។ វាគឺជាគំនិតដែលថាទាំងមូលគឺធំជាងផលបូកនៃផ្នែកនិមួយៗ។ មួយបូកមួយស្មើរ 3 ឬ 6។
នៅពេលមនុស្សចាប់ផ្តើមធ្វើអន្តរកម្មរួមគ្នាដោយស្មោះ ហើយពួកគេបើកចំហឱ្យមានឥទ្ធិពលលើគ្នាទៅវិញទៅមកពួកគេចាប់ផ្តើមទទួលការយល់ដឹងថ្មី។ សមត្ថភាពក្នុងការបង្កើតវិធីសាស្រ្តថ្មីត្រូវបានបង្កើនស្វ័យគុណដោយសារតែភាពខុសគ្នា។
ការឲ្យ​តម្លៃ​ភាពខុសគ្នាគឺជាកត្តាជំរុញ​មួយ​​នៃ​សាមគ្គីភាព​។ តើអ្នកពិតជាឱ្យតម្លៃដល់ភាពខុសគ្នារវាងផ្លូវចិត្ត អារម្មណ៍ និងចិត្តសាស្រ្ត​ក្នុងចំណោមមនុស្សខុសៗគ្នា​ដែរឬទេ? ឬក៏​អ្នក​បន់​ឲ្យ​អ្នករាល់គ្នាយល់ស្របជាមួយអ្នក ដូច្នេះអ្នកទាំងអស់គ្នាអាចទៅស៊ី​សង្វាក់​គ្នា​? មនុស្សជាច្រើនយល់ច្រឡំ ឯក​សណ្ឋានភាព​ជាមួយ​នឹង​សមសាមគ្គីភាព។ ភាពដូចគ្នាខុសពី​ភាពតែមួយ។ ភាពខុសគ្នាគួរតែត្រូវបានគេមើលឃើញថាជាភាពខ្លាំងមិនមែនជាចំណុចខ្សោយទេ។ វាបន្ថែមភាព​ត្រេកត្រអាល​ចូល​ទៅ​ក្នុង​ជីវិត។

WHO MOVED MY CHEESE?

Standard
Who Moved My Cheese?
សៀវភៅនេះនិយាយអំពីរឿងប្រៀបប្រដូចអំពីមនុស្សតូចពីរនាក់ និងសត្វកណ្តុរពីរនៅក្នុង​​ទីខ្វាត់ខ្វែងនាំអោយវង្វេងមួយ​ ស្វែងរកឈីសដែលតួអង្គនិមួយៗតំណាងឱ្យអាកប្បកិរិយាផ្សេងគ្នាចំពោះការផ្លាស់ប្តូរ ដោយមាន​ឈីសតំណាង​ឲ្យ​អ្វីៗដែលយើងឲ្យ​និយម​ន័យ​ថា​ជោគជ័យ។ ខាងក្រោមនេះគឺជាមេរៀនចំនួន 3 អំពីឈីសនិងអ្វីដែលអ្នកគួរតែធ្វើនៅពេលនរណាម្នាក់ផ្លាស់ទីឈីសរបស់អ្នក:
ការគិតច្រើនពេកអំពីឈីសរបស់អ្នកអាចធ្វើឱ្យអ្នកគាំង​និង​ស្ទះដំណើរ​ ដូច្នេះគ្រាន់តែចាប់ផ្តើមស្វែងរកវា​ទៅ​។ គ្មានអ្វីនៅស្ថិតស្ថេរជារៀងរហូត ដូច្នេះត្រូវរក្សាក្រសែ​ភ្នែក​ទៅលើ​ការផ្លាស់ប្តូរ។ វា​តែងតែមាន​ឈីសថ្មីដែល​នឹង​អាច​រកឃើញ ។ តើអ្នកត្រៀមខ្លួនដើម្បីក្លាយជាជើងឯកនៃការផ្លាស់ប្តូរដែរឬទេ?  តោះទៅ​ស្វែង​រក​ឈីសថ្មី !

មេរៀនទី 1: ឈប់គិតច្រើនពេកអំពីឈីស ហើយ​ចូរ​ចាប់ផ្តើមស្វែង​រក​វិញ។

កណ្តុរពីរនៅខាងក្នុងទីខ្វាត់ខ្វែងនាំអោយវង្វេងមួយ​ មាន​ឈ្មោះថា Sniff និង Scurry ។ ពួកគេចំណាយពេលភាគច្រើនរបស់ពួកគេរត់ឡើងនិងចុះតាមច្រកផ្លូវ​ដើម្បីស្វែងរកឈីសថ្មី​ៗ។ បត់​នៅ​ផ្លូវ​កាច់​ជ្រុង​ រត់រហូតដល់ចុង​ផ្លូវ​ មើលថាតើមានឈីសឬទេ​ ហើយបើមិនមានបត់ត្រឡប់មក​ក្រោយ​វិញ។ នោះហើយជាលំនាំ​របស់ពួកគេ​ ហើយខណៈពេលដែលវាហាក់ដូចជាធ្វើ​ឡើង​ដោយ​ខ្វះ​នូវ​បញ្ញា​ និងមិនមានរចនាសម្ព័ន្ធច្បាស់លាស់ វាពិតជាជួយសន្សំសំចៃពេលវេលានិងថាមពលពួ​ក​គេ​បានច្រើន។ Hem និង Haw ជាមនុស្សតូច​ពីរនាក់ក៏ចំណាយពេលវេលារបស់ខ្លួនជា​ប្រចាំ​ថ្ងៃ​ក្នុងការស្វែងរកឈីស ប៉ុន្តែមិនមែនដោយសារពួកគេឃ្លាននោះទេ ពី​ព្រោះ​ពួកគេគិតថាការស្វែងរកវានឹងធ្វើឱ្យពួកគេសប្បាយចិត្តនិងទទួលបានភាព​ជោគជ័យ។ ទោះយ៉ាងណាដោយសារតែខួរក្បាលស្មុគស្មាញរបស់ពួកគេពួកគេគិតច្រើនអំពីរបៀបដែលពួកគេអាចរកឈីសបានលឿនបំផុត,​ យុទ្ធសាស្រ្តដែលនឹងធ្វើការបានល្អបំផុតក្នុងការឆ្លងកាត់ទីខ្វាត់ខ្វែងនេះ​​, របៀបរក្សាយុទ្ធវិធីទាំងនោះ, អារម្មណ៍​នៃការរកឃើញឈីសថ្មី, នៅពេលដែលពួកគេនឹងទៅស្វែងរកវា… ហើយជាការពិតណាស់ ពួកគេឆ្ងល់ថាតើមានឈីសនៅមាន​សល់​នៅក្នុង​ទី​ខ្វែង​ខ្វាត់​ទៀត​ដែរ​ឬទេ​ ឬនៅ​គ្រប់ពេលវេលា ពួកគេអាច​នឹង​ទៅដល់​ជ្រុងទទេមួយផ្សេងទៀត។
ជីវិតគឺដូចគ្នា។ អ្នកតែង​ចំណាយពេលឆ្ងល់ថាតើភាពជោគជ័យមើលទៅដូចម្ដេច តើធ្វើយ៉ាងម៉េចដើម្បីទទួលបានវា ថាតើវាអាចទៅរួចទេ​ និងអារម្មណ៍របស់​អ្នក​ដែល​អ្នក​បាន​វា​នាពេលអនាគត…។ រាល់នាទីដែលអ្នកចំណាយពេលគិត​អំពី​រឿង​ទាំង​នេះ​គឺស្មើរ​នឹង​មិនចំណាយពេលមួយនាទីដើម្បីធ្វើការងារនោះទេ។ មនុស្សយើង​មាន​ភាពស្មុគស្មាញច្រើន​ប៉ុន្តែនោះមិនមានន័យថាយើងត្រូវតែធ្វើឱ្យអ្វីៗតាម​ភាព​ស្មុគស្មាញនោះទេ។ ធ្វើ​ឲ្យ​ដូច​ជា​សត្វ​កណ្តុរ​ហើយគ្រាន់តែចាប់ផ្តើមរត់!

មេរៀនទី 2: សូម្បីតែឈីសធំបំផុតមិនអាច​មានជារៀងរហូតនោះ​ទេ ដូច្នេះព្យាយាមក្រឡេក​មើលការផ្លាស់ប្តូរជុំ​វិញ​ខ្លួន​។

Sniff និង Scurry មិនយូរប៉ុន្មានបានរកឃើញឈីសដ៏ធំមួយនៅឯស្ថានីយ៍ C ហើយទោះបីជាពួកគេមាន​ភាព​រីក​រាយ​និង​ចូលចិត្តញ៉ាំអាហារឈីសជារៀងរាល់ថ្ងៃ ពួកគេនៅតែយកចិត្តទុកដាក់។ បរិមាណឈីសបានថយចុះយឺត ៗ ប៉ុន្តែថយ​ជាលំដាប់និង​ជា​រៀងរាល់ថ្ងៃ។ ដូច្នេះ​នៅពេលដែលដុំ​ឈីសធំ​នោះ​​ជិត​អស់​ ពួកគេដឹងថាពួកគេនឹងត្រូវរត់ទៅ​រក​កន្លែង​ផ្សេង​ នៅ​ស្ថានីយ៍​ផ្សេង​។​ ពួកគេសម្រេចចិត្តបន្តទៅ​កន្លែង​ថ្មី​ភ្លាមៗ ហើយ​ក៍បានរកឃើញឈីសដ៏ធំមួយផ្សេងទៀតនៅឯស្ថានីយ៍ N។  នៅពេលដែល Hem និង Haw បានរកឃើញស្ថានីយ៍ C ពួកគេបានតាំងទីលំនៅហើយទម្លាប់​ខ្លួន​ទៅនឹងស្ថានភាពដែល​មាន​ស្រាប់​នៅទី​នោះ​។ ពួក​គេ​បាន​បណ្តោយ​ខ្លួន​ឲ្យ​ឈីសដែលពួកគេបានទទួលទានជារៀងរាល់ថ្ងៃ បានក្លាយជាចំណុចកណ្តាលនៃជីវិតរបស់ពួក​។ គេគិតថាវាជារង្វាន់យុត្តិធម៌សម្រាប់ការងារដ៏លំបាករបស់ពួកគេទាំងអស់។ ពួកគេត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយឈីស រហូត​ពួកគេមិនបានកត់សំគាល់ពីរបៀបដែលឈីស​នោះ​ត្រូវបានបាត់ម្តង​មួយដុំមួយៗ ហើយ​នៅពេលជ្រុងមួយចំនួនរបស់វាមាន​ដុះ​ថ្សិត។ ព្រឹកមួយពេក​ពួកគេភ្ញាក់ឡើង​គេ​រកឃើញថា​នរណាម្នាក់បានផ្លាស់ប្តូរទី​ឈីសរបស់ពួកគេ។ នេះបានធ្វើឱ្យ Hem និង Haw ក្រៀមក្រំ ពិបាក​ចិត្ត អយុត្តិធម៌និងមិន​ព្រម​ទទួល​យក​ការពិត​ទាំង​នេះ​ ។​ ជំនួសឱ្យការចេញស្វែង​រក​ឈីស​ថ្មី​ ពួកគេនៅតែបន្តត្រឡប់មកស្ថានីយ៍ C ហើយ​កាន់​តែ​ឃ្លាននិងមាន​កម្លាំង​ចុះ​ខ្សោយបន្តិច​ម្តងៗ។ គ្មានឈីសណា​ដែល​អាចមានជារៀងរហូត។ ការផ្លាស់ប្តូរតែងតែកើតឡើងឆាប់ឬយូរ​។ ជំនួសឱ្យការបញ្ឆោតខ្លួនឯងថារឿងទាំង​នោះ​នឹងនៅដដែលជានិរន្ដរ៍ជានិច្ច សូមបើក​ភ្នែកដើម្បីក្រឡេក​មើល​ការ​ផ្លាស់ប្ដូរដែល​អាច​នឹង​កើត​មាន​ឡើង​ជានិច្ច​។

មេរៀនទី 3: កុំបារម្ភអ្វី ឈីស​ថ្មី​នឹង​តែង​តែ​មាន​ជានិច្ចប្រសិន​អ្នក​ទៅ​រក​វា​​។ នាទីដែលអ្នកចាប់ផ្តើមធ្វើ​ដំណើរ​ទៅ​រក​វា​នោះ​អ្វី​ៗគ្រប់​យ៉ាង​នឹងប្រសើរឡើងវិញ។

ផ្នែកដ៏ល្អបំផុតអំពីឈីសគឺមិនមែនថានៅពេលដែលអ្នករក​វា​បាន អ្នកផ្អែក​និង​កំណត់វាសម្រាប់ជីវិតទេ​។ វាតែងតែឈីសបន្ថែមទៀតប្រសិន​អ្នក​រក។​ នៅទីបំផុត Haw ឆ្អែក​ឆ្អន់​នឹង​ការ​អង្គុយ​នៅ​មួយ​កន្លែង​រក​ចាំ​ឈីស​ ដូច្នេះគាត់បានសំរេចចិត្តទៅរកឈីសថ្មីដោយខ្លួនឯង។  នៅពេលដែលគាត់ចាប់ផ្តើមផ្លាស់ទី ស្ថានភាពរបស់គាត់ភ្លាមៗបានប្រសើរឡើង។ ដំបូងៗ គាត់​រកឃើញបំណែកនៃឈីសនៅទីនេះនិងនៅទីនោះ ប៉ុន្តែវា​មាន​ការប្រសើរច្រើន​ជាងការមិនធ្វើអ្វីមួយសោះ​ និងការជាប់​គាំ​ដោយភាព​ភ័យខ្លាច។ បន្ទាប់ពីបានប្រមូល​ភាពក្លាហានដើម្បីផ្លាស់ប្តូរ បើទោះបីជាមាន​ការភ័យខ្លាច ភាព​ភ័យ​ខ្លាច​ក៏​មិន​អាច​ក្តោប​​ក្តាប់អ្នកបាន​ខ្លាំងដូច​ពេល​មុន​ដែរ។ Haw ដឹងថាការភ័យខ្លាចដែលចង​នៅក្នុងចិត្តរបស់គាត់គឺអាក្រក់ជាងឧបសគ្គធំ​ៗដែលគាត់ធ្លាប់​បានជួបប្រទះទៅ​ទៀត​។ ដោយមានការជឿជាក់ពេញទំហឹងលោកបានបន្តរុករក​នៅ​ក្នុង​ទី​ខ្វាត់​ខ្វែង​រហូតដល់គាត់បានឃើញ Sniff និង Scurry នៅឯស្ថានីយ៍ N ដែលជាកន្លែងបីនាក់ក្នុងចំណោមពួកគេបានចែករំលែកឈីសថ្មីដែលពួកគេបានរកឃើញ។

No comments